ប្រទេសថៃ៖ ប៉ូលីសថៃម្នាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅពេលរថយន្តធ្វើដំណើរឆ្លងកាត់តាមផ្លូវជិតមន្ទីរពេទ្យមួយនៅភាគខាងត្បូងប្រទេសថៃ។
មេប៉ូលិសវ៉ាសុវ៉ាត់ គង់តុក (Wasuwat Kongtuk) បាននិយាយកាលពីថ្ងៃពុធថា ម៉ូតូប៉ូលិស និងរថយន្តល្បាតមួយគ្រឿងបានធ្វើដំណើរជាមួយគ្នា នឹងរងការបំផ្ទុះនៅមុខមន្ទីរពេទ្យក្នុង ក្រុងម៉ៃខន ខេត្តប៉ាតានី កាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យរថយន្តរបស់សមត្ថកិច្ចបើកធ្លាក់ផ្លូវ និងបុកបង្គោលភ្លើង។
មន្ត្រីបីនាក់នៅក្នុងឡានត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល។ ប៉ូលីសជឿថា គ្រាប់បែកនេះត្រូវបានបង្កប់នៅក្នុងធុងសំរាមនៅមុខមន្ទីរពេទ្យ ហើយវាត្រូវបានគេបំផ្ទុះពីចម្ងាយ។
គួរបញ្ជាក់ថា ប្រទេសថៃភាគខាងត្បូងស្ថិត ក្នុងការបះបោរ ដែកជាការដឹកនាំដោយយុទ្ធជនមូស្លីម ដោយសារមានការរើសអើង ដោយភាគច្រើនគឺជាពុទ្ធសាសនិករបស់ប្រទេស។ ពួកឧទ្ទាមនេះ ភាគច្រើនសកម្មនៅក្នុងខេត្តភាគខាងត្បូងបំផុតចំនួនបីរបស់ប្រទេសថៃគឺប៉ាតានី ណារ៉ាធីវ៉ាត់ និងយ៉ាឡា គ្រាដែលជារឿយៗធ្វើការវាយប្រហារដែលមានគោលដៅលើរដ្ឋាភិបាល៕
ប្រែសម្រួលដោយ ប៊ុន សុភាព






