ម៉ិកស៊ិក៖ ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយថា ខ្មាន់កាំភ្លើង ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមគ្រឿងញៀន បានសម្លាប់មនុស្សចំនួន ២០ នាក់ រួមទាំងអភិបាលក្រុងម្នាក់ផងដែរ នៅក្នុងការវាយប្រហារមួយនៅរដ្ឋហ្គឺរេីរ៉ូ ភាគខាងត្បូងម៉ិកស៊ិក។ យោងតាមមន្ត្រីសន្តិសុខ ខ្មាន់កាំភ្លើងបានវាយប្រហារការជួបប្រជុំគ្នារវាងអភិបាលក្រុង និងមន្ត្រីក្រុងកាលពីថ្ងៃពុធនៅទីក្រុង សេន ម៉ីហ្គេល ថូថូឡាផេន(San Miguel Totolapan)។ លោក រីខាដូម៉ាហៀ (Ricardo Mejia) ជំនួយការលេខាធិការផ្នែកសុវត្ថិភាពសាធារ ណៈរបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា”ទង្វើនេះបានកើតឡើងនៅក្នុងបរិបទនៃ ជម្លោះរវាងក្រុមឧក្រិដ្ឋជន”។ ក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនោះ មានអភិបាលក្រុងម្នាក់ និងមានឪពុករបស់អតីតអភិបាលក្រុង បានស្លាប់។ គួរបញ្ជាក់ថា ទីក្រុងនេះមានប្រវត្តិនៃជម្លោះរវាងអង្គការនិងក្រុមឧក្រិដ្ឋជន ដែលគេស្គាល់ថា ថេខ្យូឡឺរ៉ូ វាជាក្រុមរត់ពន្ធ និងចែកចាយអាភៀន ប៉ុន្តែក៏ចូលរួមក្នុងការចាប់ជំរិត ជំរិតទារប្រាក់ និងការសម្លាប់ជាច្រើននៅក្នុងតំបន់៕
ប្រែសម្រួលដោយ ប៊ុន សុភាព






