កិច្ចប្រជ៉ំពេញអង្គវេទិកាលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រឹត្យកាបូន» តាមរយៈការពង្រឹងភាពប្រទាក់ក្រឡាគ្នា នៃចំណេះដឹងបែបវិទ្យាសាស្រ្ត គោលនយោបាយ និងធុរកិច្ច ឆ្ពោះទៅរកប្រភពធនធាន សេដ្ឋកិច្ចវិលជ៉ំ។
បង្កើតភាពស៊ីសង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ីនិងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
វាគ្មិនមកពីក្រសួងបរិស្ថាន កម្ពុជា ពីវៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូ បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន៖ ជីវសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាស ធាតុ និងកាលានុវត្តន៍ភាព, វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា, ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើ ប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព, យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាព។
ភាគីចូលរួមបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា គឺចាំបាច់ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាស ធាតុ ដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន។ បណ្តាប្រទេសនានាបានបង្ហាញពីភាពចាំបាច់នៃសមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស៕






