គីតូ៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ១៨នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ រវាងក្រុមឧក្រិដ្ឋកម្ម ជាគូប្រជែងនៅឯលីធូរាល់ ផេនីធេនធារី (Litoral Penitentiary )ក្នុងទីក្រុងកំពង់ផែ ហ្គាយ៉ាគីល(Guayaquil )នៃប្រទេសអេក្វាឌ័រនេះបើតាមប៉ូលិស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃអង្គារ និងបន្តរហូត ដល់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប៉ូលិសបានចាប់ផ្តើមដំណើរការផ្ទេរអ្នកទោសចំនួន ១,០០០ នាក់ពីពន្ធនាគារធំបំផុតរបស់ប្រទេសទៅកាន់ពន្ធនាគារផ្សេងទៀត។ នៅក្នុងរបាយការណ៍ថ្មីស្តីពីកុបកម្ម ប៉ូលីស បាននិយាយថា អ្នកទោសពីរនាក់បានស្លាប់ និង១៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានអ្នកទោស ៦នាក់ មន្ត្រីប៉ូលីស ៩នាក់ និងបុគ្គលិកយោធា ៣នាក់។
លោក វិចធឺ ហ្សារ៉ាថេ( Victor Zarate) មេបញ្ជាការនគរ បាលជាតិភូមិភាគទី៨ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្ត្រីប៉ូលីសចំនួន ៧០០ នាក់មកពីអង្គ ភាពយុទ្ធសាស្ត្រ និងកងកម្លាំងប្រដាប់អាវុធចំនួន ៤៧០នាក់បានធ្វើអន្ត រាគមន៍ ដើម្បីគ្រប់គ្រងពន្ធនាគារឡើងវិញ។ ទន្ទឹមនឹងនេះការិយាល័យរដ្ឋអាជ្ញារដ្ឋ ក៏បានបង្ហោះសារថាខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតបឋមលើឧប្បត្តិហេតុនេះ៕ប្រែសម្រួលដោយ ប៊ុន សុភាព






