
ក្រសួងកសិកម្ម គ្រោងថវិកាប្រមាណ ៣លាន ៥សែនដុល្លារ ទៅលើគម្រោងផលិតពូជដំទ្បូងបារាំង ដែលទទួលបានទិន្នផលខ្ពស់ នៅខេត្តមណ្ឌលគិរី ដោយការចាប់ដៃគូជាមួយប្រទេសកូរ៉េខាងត្បូង ហើយគម្រោងនេះ នឹងចាប់ផ្តើមនៅក្រោយពេលស្ថានភាពកូវីដ១៩ បានធូរស្រាល។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបថា ដំទ្បូងបារាំង ត្រូវបានសាកល្បងដាំនៅខេត្តមណ្ឌលគិរីតាំងពីឆ្នាំ២០១៩ ដោយទទួលបានទិន្នផលខ្ពស់ប្រមាណ ១៨តោនលើផ្ទៃដីមួយហិកតា ដែលអាចផ្តល់ពី១,៥ម៉ឺនដុល្លារ ទៅ១,៧ម៉ឺដុល្លារ។
ដំណាំនេះ ប្រើរយៈពេលដាំដុះចំនួន ៣ខែ ។
កន្លងមក កម្ពុជា បាននាំចូលដំឡូងបារាំងពីក្រៅប្រទេសជាង ៥ពាន់តោន ក្នុង១ឆ្នាំៗ៕