ក្រសួងសុខាភិបាល បានអំពាវនាវកុំឧ្យប្រជាពលរដ្ឋ ទិញ ឬប្រើប្រាស់ ទូបាញ់ថ្នាំកម្ចាត់មេរោគ និងធុងអាគុយសម្លាប់មេរោគកូវីដ ១៩ ព្រោះគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវនោះឡើយ។
ការប្រកាសនេះបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ទូបាញ់ថ្នាំកម្ចាត់មេរោគ កូរ៉ូ ណា ដែលក្រសួងចាត់ទុកថា ជាការភូតកុហកបោកប្រាស់ ។
ក្រៅពីព្រមានឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងនោះបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបោកប្រាស់ ក្រសួងក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចសហការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដើម្បីកុំឲ្យជនឱកាសនិយមបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត៕






