ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះការរីករាលដាលដោយជំងឺកូវីដ១៩ ក្នុងរដូវវស្សាខាងមុខនេះ ត្បិតមេរោគនេះ មិនទាន់ថមថយឥទ្ធិពលនៅលើពិភពលោក និងគ្មានវ៉ាក់សាំង និងថ្នាំព្យាបាលនៅឡើយ។
នេះជាការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២០ មេសា។
ឯ.ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញញជាក់ថា កម្ពុជា មិនទាន់អាចបើកដំណើរការសាលារៀន និងកន្លែងកំសាន្តវិញបាននៅឡើយទេ ត្បិតកម្ពុជា ក៏ស្ថិតនៅ ក្នុងស្ថានភាពផុយស្រួយ ពិសេសឆ្លងពីខាងក្រៅ ចូលក្នុង និងអ្នកក្នុងឆ្លងបន្តទៅអ្នកដទៃទៀត នៅឡើយ ហើយវីរុសនេះអាចបញ្ចប់ ទាល់តែមានវ៉ាក់សាំង និងការពារព្យាបាលជាក់់លាក់ណាមួយ។






