រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុម ហ៊ុន Panasonic បានប្រកាសសហការគ្នា ដើម្បីអភិវឌ្ឍន៍ឱ្យប្រសើរឡើងនូវការសិក្សាតាមអេឡិចត្រូនិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្រុមហ៊ុន បានឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន១០គ្រឿងជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បំពាក់នៅក្នុងបន្ទប់ថតពហុផ្សព្វផ្សាយ ដើម្បីផ្ដល់បរិយា កាសអំណោយផលដល់ការផលិតវីដេអូមេរៀន ដែលទឹកចិត្តដ៏ថ្លៃថ្លានេះ ជាការគាំទ្រដល់ការផលិតមាតិកាអប់រំអេឡិចត្រូនិក សម្រាប់ការអប់រំបែបឌីជីថល។

ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះការចូលរួមរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតដែលសិក្សានៅសាកលវិទ្យា ល័យ ព្រមទាំងផ្ទាំងសូឡា ដើម្បីផ្ដល់អំណោយផលដល់សិស្ស ធានាបានថាពួកគេនៅតែអាចសិក្សាបាន ទោះបីជាស្ថិតក្នុងតំបន់គ្មានអគ្គិសនីក្ដី។
លោកជំទាវបានស្នើក្រុមហ៊ុន ធ្វើយ៉ាងណាបន្តគាំទ្រវិស័យក្រសួងអប់រំ យុវជន និងកីឡាជាបន្តទៀត។
វណ្ណា







