ថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ត្រូវបាន ក្រុមហ៊ុន ជីប ម៉ុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិ ធានការទប់ស្កាត់ការរីករាលដាល នៃមេរោគបូរីដ-១៩ (Covid-19) ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវុីរីសបម្លែងថ្មីដែលតា (DETA)។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯ.ឧ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
ឯ.ឧ កើត ឆែ បានមានប្រសាសន៏ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ដោយ÷ សំអាតនិងពិសិដ្ឋ






