យ៉ាងហោចណាស់ កុមារបីនាក់ និងមនុស្សពេញវ័យ ៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារ នៅសាលាឯកជនគ្រិស្តសាសនា នៅណាសវីល( Nashville) រដ្ឋ ថេនណេសស៊ី(Tennessee) កាលពីព្រឹកថ្ងៃចន្ទ មុនពេលប៉ូលីស បានបាញ់សម្លាប់ ខ្មាន់កាំភ្លើងនោះ។អ្នកនាំពាក្យនាយកដ្ឋានប៉ូលីស បានប្រាប់អ្នកយកព័ត៌ មានថា ប៉ូលីសបានទទួលទូរស័ព្ទពីការបាញ់ប្រហារនៅសាលា ដឹ ខនវីណែន (The Covenant) នៅម៉ោង ១០ៈ១៣នាទី ព្រឹក។
អ្នកបាញ់ ប្រហារជាមនុស្សស្រី និងមានកាំភ្លើងពាក់កណ្តាលស្វ័យ ប្រវត្តិពីរដើម និងកាំភ្លើងខ្លីមួយដើម។
គេមិនដឹងច្បាស់នៅឡើយថា នាងជានរណានោះទេ។
អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការ ណ៍មួយថា សិស្សបីនាក់ត្រូវបានប្រកាសថា បានស្លាប់បន្ទាប់ពីបានមកដល់មន្ទីរពេទ្យ។ប៉ូលីស បាននិយាយបន្ថែមថា បុគ្គលិកពេញវ័យបីនាក់ក៏ត្រូវបានសម្លាប់ ដោយអ្នកបាញ់ប្រហារផងដែរ។
គួរបញ្ជាក់ថា សាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ នៅក្នុងសង្កាត់គ្រីនហៀល (Green Hills) នៃតំបន់ណាសវីល (Nashville) ដែលមានសិស្សប្រហែល ២០០ នាក់ និងបម្រើពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ នេះបើយោងតាមគេហទំព័ររបស់សាលា៕
ប្រែសម្រួលដោយ ប៊ុន សុភាព






