ខ្យល់ព្យុះកំបុតត្បូង បានសម្លាប់មនុស្ស ២នាក់ និង១៥នាក់ទៀតរងរបួស បន្ទាប់ពីបានបោកបក់មកទីក្រុង យ៉ានឆឹង ក្នុងខេត្តជាំងស៊ូ កាលពីថ្ងៃអាទិត្យ។ បង្កឡើងដោយអាកាសធាតុអាក្រក់ខ្លាំងព្យុះកំបុតត្បូងត្រូវបានវាយតម្លៃ ដោយអ្នកជំនាញ ជាព្យុះកំបុតត្បូងកម្រិតមធ្យម ដែលមានល្បឿនខ្យល់ឈានដល់៨៦-១១០ ម៉ាយក្នុងមួយម៉ោង។
អាជ្ញាធរបាននិយាយថា អ្នករងរបួសទាំង ១៥នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ផ្ទះសរុប២៨៣ខ្នង និងផ្ទះដាំបន្លែ៣២ខ្នង ត្រូវបានខូចបានខូចខាត ។
នាយកដ្ឋានក្នុងមូលដ្ឋានទូទាំងការឆ្លើយតបសង្គ្រោះបន្ទាន់ ការពន្លត់អគ្គីភ័យ អគ្គិសនី សុខភាពសាធារណៈ និងកិច្ចការស៊ីវិលបានរៀបចំកងកម្លាំង ដើម្បីព្យាបាលអ្នករបួស ជួសជុលខ្សែបណ្តាញ វាយតម្លៃស្ថានភាពគ្រោះមហន្តរាយ និងផ្តល់ការសម្រាលទុក្ខដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ យោងតាមអាជ្ញាធរបានឱ្យដឹងថា អ្នកស្រុកទាំងអស់នៅក្នុងតំបន់ដែលរងគ្រោះដោយព្យុះកំបុតត្បូងត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាព ហើយការស្តារ និងសាងសង់ឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕
ប្រែសម្រួលដោយ ប៊ុន សុភាព