ប្រទេសគុយបា បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានស្វែងរកជំនួយបច្ចេកទេស របស់សហរដ្ឋអាមេរិកក្នុងការសម្អាតបន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយនៅឯកន្លែងស្តុកប្រេង ដែលបានសម្លាប់អ្នកពន្លត់អគ្គីភ័យ ១៦នាក់។ អ្នកជំនាញមកពីប្រទេសគុយបា និងទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិកបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្អាតនៅកំពង់ផែ ម៉ាតានហ្សាស ស៊ុបភើតេនកឺ ភាគខាងកើតនៃទីក្រុង ហាវ៉ាណា។
ក្រសួងការបរទេសបាននិយាយថា ប្រទេសគុយបាបានស្នើសុំឱ្យមានការវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនរហូតមកដល់ពេលនេះ និងអំពីការទទួលបានសិទ្ធិប្រើប្រាស់បច្ចេកទេស និងនីតិវិធីប្រកបដោយភាពច្នៃ ប្រឌិតរបស់សហរដ្ឋអាមេរិកពី EPA ទីភ្នាក់ងារផ្សេង ទៀត និងក្រុមហ៊ុនប្រេងផងដែរ។ រន្ទះបាញ់បានធ្វើឲ្យឆាបឆេះធុងស្តុកប្រេងនៅ ម៉ាតាហ្សាស កាលពីបីសប្តាហ៍មុន ហើយភ្លើងបានរាល ដាលដល់ធុងចំនួនបីទៀត។ វាត្រូវបានពន្លត់បន្ទាប់ពីមួយសប្តាហ៍ ហើយរដ្ឋាភិបាលបាននិយាយថា វាគឺជាភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រកោះការាប៊ីន៕
បកប្រែដោយ រម៉ាម វ៉ុង







