ក្រុងប៉ោយប៉ែត ៖ ក្មេងប្រុស៦នាក់ ក្រោមអាយុ១៥ឆ្នាំ ក្មុងចំណោម២នាក់ ត្រូវជនជាតិថៃវាយរងរបួសធ្ងន់ កាល់ពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
លោក ឡុង សំណាង មេបញ្ជាការនគរបានការពារព្រំដែនគោក ៨០៧ បានប្រាប់តាមទូរសព្ទថា មានកូនក្មេង 06នាក់ អាយុក្រោម15ឆ្នាំ បាននាំគ្នាចូលទៅរកបង់ត្រី នៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ត្រូវបានជនជាតិថៃវាយ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន 02នាក់។
ក្មេងដែលជនជាតិថៃវាយរងរបួសនោះ ទី១មានឈ្មោះ គៀត លីហួ ភេទ ប្រុសអាយុ15ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត រងរបួសធ្ងន់ បញ្ចូនទៅមន្ទីរពេទ្យថ្មពួក និងបន្តទៅមន្ទីរពេទ្យមង្គលបូរី និងម្នាក់ទៀតឈ្មោះ ជឿង ជួង ភេទប្រុស អាយុ12ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋិ រងរបួសធ្ងន់ បែកក្បាល ត្រូវម្តាយដឹកយកទៅពេទ្យឯកជន នៅបឹងត្រួន ចំណែក 4នាក់ទៀត មិនបានស្គាល់ឈ្មោះ កំពុងស្រាវជ្រាវ ហើយកំលាំងយើង បានចុះសហការជាមួយទំនាក់ទំនងព្រំដែន និងអធិការស្រុកថ្មពួក ដើម្បីរិះរកដំណោះស្រាយ ស្វែងរកជនដៃដល់ មកសួរនាំពីរឿងពិតប្រាកដនោះ នៅព្រឹកថ្ងៃទី២៤ ខែឆ្នាំ ដដែលនេះ។
លោកបន្ថែមថា «ក្មេងទាំ៦នាក់តែងតែចេញពីភូមិខាងលើ ដើម្បីទៅេកបាច់ត្រីតាមវាលស្រែ ដែលមានទឹកដក់ ក្នុងប្រទេសថៃ ព្រោះនៅតំបន់នោះពុំមានភ្លៀងធ្លាក់ ហេតុដូច្នេះហើយធ្វើឲ្យស្រែមួយចំនួនរីងទឹក ម្យ៉ាងទៀតក្មេងទាំងនោះ ត្រូវបានប្រជាពលរដ្ឋថៃ តែងតែប្រាប់ជាច្រើនដងហើយ កុំឲ្យទៅរកត្រីនៅក្នុងសន្ទូង ព្រោះវាខូច»។
លោក ឡុង សំណាង ក៏បានបន្ថែមថា «នៅថ្ងៃកើតហេតុ ក្មេងៗទាំ៦នាក់នោះបានចូលទៅក្នុងដីភូមិ របស់ជនជាតិថៃ ធ្វើឲ្យបាត់បង់ទ្រព្យសម្បតិរបស់គេ ទើបជនជាតិថៃដេញចាប់បាន វាយបណ្ដាលឲ្យរងរបួសបែបនេះ» បើតាមការស្រាវ។ តែទោះជាយ៉ាងណា អ្នកស្រុកបានលើកឡើងថា ជនជាតិថៃមិនគួរប្រើហឹង្សាដល់ក្មេងៗបែបនេះឡើយ ព្រោះថាកូនក្មេង គ្រាន់តែចាប់យកអប់រំជាកាស្រេច។
សូមបញ្ចាក់ថា កូនក្មេងដែលចេញទៅបង់ត្រី នៅភូមិខងផែង ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ប្រទេសថៃ គឺបានដើរចេញតាមច្រករបៀង (ដើមជើងគោ ឬដើមស្តៅ100) គ្រប់គ្រងដោយយោធា.ខ១.គ១ ឋិតក្នុងភូមិបន្ទាយមានរិទ្ធ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕ វណ្ណា










