សៀុមរាប ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ០៥នាទី នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធី បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក ចាប់ខ្លួនតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា និងបានបញ្ជូនជននេះមកកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះទៅ អនុវត្តតាមនីតិវិធីច្បាប់ បន្តនៅអាមេរិក។









