ច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានសភាអនុម័តហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ នេះ ក្នុងសំឡេង ១១១ លើ ១១១ សំឡេង។ ច្បាប់នេះត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឡើងការពារដោយផ្ទាល់នៅក្នុងសភា។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថាច្បាប់នេះគឺដើម្បីការពារនៅលទ្ធិប្រជា ធិបតេយ្យនៅក្នុងប្រទេស និងមិនបានធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋនោះទេ។






