តៃវ៉ាន់បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិនថា បានបង្កការភ័យស្លន់ស្លោរ បន្ទាប់ពីមន្ត្រីចិនចំនួន ៦នាក់ បានដេញតាមទូកទេសចរណ៍តៃវ៉ាន់មួយរយៈ ពេលខ្លី។
ពួកគេបានពិនិត្យផែនការផ្លូវរបស់ទូក វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណនាវិក ហើយបានចាកចេញកន្លះម៉ោងក្រោយមក។ វាកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីទូកនេសាទរបស់ចិន ត្រូវបានដេញតាមដោយឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ នៅក្នុងតំបន់ដូចគ្នា។ ទូកក្រោយ មកបានក្រឡាប់ ដោយបានសម្លាប់មនុស្សពីរនាក់។
បន្ទាប់មកទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបង្កើនការល្បាតនៅក្នុងប្រជុំកោះ គីនមែន(Kinmen)។ គីនមែន ស្ថិតនៅចម្ងាយ ត្រឹមតែ៣គីឡូ ម៉ែត្រពីឆ្នេរសមុទ្រភាគអាគ្នេយ៍ របស់ប្រទេសចិន ដោយវានៅលើខ្សែ បន្ទាត់នៃភាពតានតឹងរវាងចិន និងតៃវ៉ាន់។
តៃវ៉ាន់គិតថាវាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនរបស់ខ្លួន និងបង្កឱ្យមានការភ័យស្លន់ស្លោដល់ប្រជាជន។ ក្រុម ប្រឹក្សាកិច្ចការសមុទ្រ បាននិយាយអំពីឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ។ កប៉ាល់ទេសចរ ណ៍នេះបានដឹកសមាជិកនាវិក ១១ នាក់ និងអ្នក ដំណើរ ២៣នាក់ ដែលអ្នកខ្លះបាននិយាយថា ពួកគេភ័យ និងព្រួយបារម្ភថា ពួកគេនឹងមិនអាចត្រឡប់ទៅតៃវ៉ាន់វិញបានទេ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានក្នុងសភាកាលពីថ្ងៃអង្គារថា យោធានឹងមិន ធ្វើអន្តរាគមន៍យ៉ាងសកម្ម នៅក្នុងឧប្បត្តិហេតុនេះ ដើម្បីជៀស វាងភាពតានតឹងកើនឡើង។ កាលពីសប្តាហ៍មុន អ្នកនេសាទជនជាតិចិនពីរនាក់បានលង់ទឹកស្លាប់ ខណៈដែលត្រូវបានឆ្មាំសមុទ្រតៃវ៉ាន់ដេញតាមពីគីនមែន។ តៃប៉ិបាននិយាយថា ទូកនេសាទបានរំលោភចូលទៅក្នុងដែនទឹកតៃវ៉ាន់ ហើយអ្នកនេ សាទ ៤នាក់នៅលើនោះបានជំទាស់នឹងការត្រួតពិនិត្យ។
ទូករបស់ពួកគេបានក្រឡាប់នៅពេលអាជ្ញាធរដេញតាម។ ទីក្រុងប៉េកាំង ថ្កោលទោសយ៉ាងខ្លាំង ឧប្បត្តិហេតុដោយនិយាយថាវា ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ជនរួម ជាតិទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






