ក្រុងប៉ោយប៉ែត ៖ ពិតជាគួរឲ្យសោកស្ដាយបំផុតចំពោះតូបអាជីវករខ្មែរយើង ដែលចូលទៅលក់ដូរក្នុងផ្សាររោងក្លឿរ ប្រសេសថៃ ត្រូវអគី្គភ័យឆាប់ឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅផ្សាររោងក្លឿ ឋិតក្នុងស្រុកអារញ្ញ័ ខេត្តស្រះកែវ (ថៃ) ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទាក់ទិននឹងការឆាប់ឆេះនេះដែរ លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ការឆាប់ឆេះតូបអាជីវករខ្មែរយើង លក់ដូរនៅផ្សារខាងលើនោះ សរុប១២តូប ហើយការឆាបឆេះនេះដែរ បណ្ដាលមកពីឆ្លងចរន្តអគីសនី តែទំហំនៃការខាតបង់នោះ នៅមិនទាន់បានដឹងនៅឡើយ តែកម្លាំងនគរបាលព្រឹកថ្ងៃទី១៩ ខែសីហានេះ បានសហការជាមួយកម្លាំងជំនាញសមត្ថកិច្ចថៃ ដើម្បីស្រង់ទិន្ន័យទំហំទឹកប្រាក់នៃការខាតបង់។
ដោយឡែកបើយោងតាមរបាយការ កម្លាំងអន្តោប្រវេសន៍ ករណីឆាបឆេះតូបអាជីវករខ្មែរខាងលើនោះ មានចំនួន៨តូប ដូចជាតូបលក់ គ្រឿងរថយន្ត តូបលក់គ្រឿងស្ពាន់ តូបលក់ចានឆ្នាំង តូបលក់ស្រោមជើង តូបលក់ស្បែកជើង តូបលក់ខ្សែក្រវ៉ាត់ តូបលក់ស្រោមពូក និងខ្នើយ។
ករណីអគីភយ័នេះ ឆេះនៅជួរអក្ស B និង C ហើយក្នុងករណីនោះដែរ បណ្ដាលឲ្យអាជីវករខ្មែរចំនួនពីនាក់ ដែលខ្សែភ្លើងឆក់រងរបួស និងត្រូវសមត្ថកិច្ចកម្ពុជា-ថៃ ដឹកទៅសង្គោះនៅមន្ទីរពេទ្យស្រុកអារ័ញ (ថៃ) ផងដែរ ។
តាមប្រសាសន៍អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ករណីខាងលើនេះ កម្លាំងអាជា្ញធររួមទាំងសមត្ថកិច្ចកម្ពុជា បានចូលទៅសហការជាមួយស្ថាប័នពាក់ពន្ធរបស់ប្រទេសថៃ ដើម្បីទប់ស្កាត់។ លោកថាករណីនេះ ត្រូវចំណាយរថយន្ដដឹកទឹករបស់ប្រទេសថៃ ចំនួនជាង១០គ្រឿង ប្រើប្រាស់ទឹកសរុបជាង៣០ជើង និងប្រើគ្រឿងចក្រ (អេស្ក) ចំនួន២គ្រឿង ដើម្បីកាយផ្ដាច់កំុឲ្យអគីភ័យ ឆេះឆ្លងកាត់ផងដែរ ហើយអគី្គភ័យខាងលើនោះ បានរលត់ទៅវិញ នៅម៉ោងជាង ៧យប់ថ្ងៃដដែល បន្ទាប់ពីមានអន្តគមន៍យ៉ាងយកចិត្តទុកដាក់ ទាំងទ្វេភាគីកម្ពុជា-ថៃ៕ វណ្ណា






