សមត្ថកិច្ចជំនាញបានឃាត់អ្នកបើករថយន្ត LEXUS RX330 ដែលបុកម៉ូតូ បណ្ដាលឱ្យស្លាប់តារាចម្រៀងរ៉េបលោក ដាវិឌ ប្ញទ្ធិរុទ្រ ហៅ RuthKo ទៅសួរនាំដើម្បីអនុវត្ដតាមនីតិវិធី។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្ដមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជ អាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០ (បុរីប៉េងហួត៦០ម៉ែត្រ) សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ គឹគ្មានជាតិអាល់កុលនោះទេ។






