សហរដ្ឋអាមេរិក៖ នាវាកងទ័ពអាមេរិកចំនួនបួនគ្រឿង បានចាកចេញពីមូលដ្ឋានមួយក្នុងរដ្ឋ Virginia កាលពីថ្ងៃអង្គារ ១២ មីនា ដោយដឹកទាហានប្រហែល ១០០នាក់ ជាមូយឧបករណ៍ សម្រាប់សាងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរ Gaza ដើម្បីទុកជាការផ្តល់ជំនួយត្រូវការជាបន្ទាន់។ នាវាតូចៗចំនួន ៣ដែលនឹងធ្វើដំណើរប្រហែល ៣០ថ្ងៃទៅកាន់សមុទ្រមេឌីទែ រ៉ាណេ ភាគខាងកើតសម្រាប់បេសកកម្មកំពង់ផែ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញជំនួយសម្រាប់តំបន់ហ្គាហ្សា ខណៈអ៊ីស្រាអែលពន្យារពេលការផ្តល់ជំនួយតាមដី។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋ អាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា បទឈប់បាញ់គឺចាំបាច់ “ដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា និងដើម្បីឱ្យដៃគូមនុស្សធម៌ចែកចាយជំនួយសង្គ្រោះជីវិតដោយសុវត្ថិភាព នៅទូទាំងតំបន់ហ្គាហ្សាតាមទំហំដែលត្រូវការ”។ លោក Hinson បាននិយាយថា ទាហានសរុបប្រហែល ៥០០នាក់មកពីកងពលតូចដឹកជញ្ជូនទី៧ បេសកជន នឹងចូលរួមក្នុងប្រតិបត្តិការនេះ ដោយពណ៌នាថាវាជា “អង្គភាពនាវាទឹកដ៏សំខាន់នៅក្នុងកងទ័ពរបស់យើង” ។ គាត់បាននិយាយថា “ពួកគេអាចផ្តល់ការគាំទ្រប្រកបដោយនិរន្តរភាពលើទឹកនៅក្នុងបរិយាកាសដ៏តឹងតែង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






