រដ្ឋបាលរីករាជធានីភ្នំពេញ និងក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា បានរួមគ្នាប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកាក្រោមប្រធានបទ “មាតុភូមិយើងកាតព្វ កិច្ចយើងស្អាតនិងបៃតង”នៅសួនច្បារមុខវត្តបទុមវតី ដោយ មានការចូលរួមពីសិស្សយុវជន ប្រជាពលរដ្ឋក្រុមហ៊ុនប្រមូលសំរាម និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើក កម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពល រដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិ្សត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហ គ្រាស ទីផ្សារ និងមជ្ឈ មណ្ឌលសេដ្ឋកិច្ច ដើម្បីរួមចំណែកធ្វើអោយរាជធានីភ្នំពេញ មានអនាម័យបរិស្ថានស្អាត និងភាពទាក់ ទាញ។
ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឱកាសនេះ ប្រព្រឹត្ត ទៅក្រោមប្រធានបទ « មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» និងមានអ្នកចូលរួមប្រមាណជា ៩០០ នាក់ មកពីមន្ទីរបរិស្ថាន ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី ប្រជាពល រដ្ឋខណ្ឌដូនពេញ ចំការមន បឹងកេងកង យុវជនកាយរិទ្ធិ យុវជនកាក បាទក្រហម យុវជន ៤ក ៤រ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រតិបត្តិករក្រុមហ៊ុនដឹក និងប្រមូលសំរាម ទាំង៣ក្រុមហ៊ុន)។ រដ្ឋបាលរាជធានីភ្នំពេញនិងភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបានប្រឹង ប្រែងដោះស្រាយបញ្ហាសំរាមរហូត មកដល់ពេលនេះគឺសំរាម មិនមែនជាបញ្ហាប្រឈមសម្រាប់យើងតទៅ ទៀត។
លោក គាត រង្ស៊ី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ កត់ សម្គាល់ថា បញ្ហាសំរាមមិនត្រូវបានរាយប៉ាយពាសវាល ពាសកាល ដូចមុនទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានការយល់ដឹង ចូលរួមវេចខ្ចប់ ទុកដាក់និងបញ្ចេញសំរាម បានតាមពេលវេលាកំណត់ ហើយក្រុមប្រតិបត្តិករ ទាំងបីក៏បានប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ធ្វើឲ្យសំរាម មិនមានការកកស្ទះនៅតាមទីតាំង ឬមុខលំនៅដ្ឋានខាងប្រជាពលរដ្ឋដូចមុននោះទេ។
សូមបញ្ជាក់ថា នៅក្នុងទិវា អនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ក្រុមអ្នកចូលរួមត្រូវប្រមូលសម្រាមនៅតាមទីសាធារណៈ បានធ្វើការបែងចែកជាពីរក្រុមផ្សេងគ្នា មួយក្រុមដឹកនាំដោយ ឯកឧត្តមហួត ហៃ ដោយដើររើសសំរាមនៅតាមសួនច្បារមុខវត្តបទុមវត្តីម ឆ្ពោះទៅមុខព្រះបរមរាជវាំង នឹងមួយក្រុមទៀត ដឹកនាំដោយទីប្រឹក្សាក្រសួងបរិស្ថានឆ្ពោះមកតាមបណ្ដោយសួនច្បារសម្ដេចតេជោ និងទីសាធារណៈផ្សេងទៀតក្នុងដែនដីសង្កាត់ទន្លេបាសាក់៕ដោយះ សំអាតនិងពិសិដ្ឋ









