ដោយមានការឯកភាពពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃេីញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន ជាបណ្តោះអាសន្ន ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវ ជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន៤នាក់ បញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុង ត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ ។






