នាវាដឹកគ្រាប់ធញ្ញជាតិដំបូងគេ ដែលចេញដំណើរពីប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង ដែលបានឈឈ្មួញកណ្តាលដោយអង្គការសហប្រជាជាតិ និង ទួរគី បានចូលចតនៅកំពង់ផែ មេីសុីន(Mersin) ក្នុងក្រុងទួរគី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នាវាដឹកទំនិញដែលមានទង់ជាតិ សៀរ៉ា ឡេអូន (Sierra Leone) ឈ្មោះ រ៉ាហ្សូនី មានគោលដៅទៅកាន់ទីក្រុងទ្រីផូលី (Tripoli) ក្នុងប្រទេសលីបង់ ប៉ុន្តែត្រូវបោះ យុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ ទួរគី សិន។ យោងតាមស្ថានទូតរបស់ប្រទេសអ៊ុយក្រែន អ្នកទិញមិនទទួលយកការដឹកជញ្ជូនបន្ទាប់ពីការពន្យារ ពេលរយៈពេលប្រាំខែ នាវាក៏ចាកចេញ ដើម្បីស្វែងរកអ្នកទិញថ្មី។ រ៉ាហ្សូនី (Razoni) បានចាកចេញពីកំពង់ផែ អូដេសា របស់អ៊ុយក្រែន នៅថ្ងៃទី១ខែ សីហា ហើយបានចតនៅសមុទ្រអស់រយៈពេល ១១ថ្ងៃ។ នាវាដែលផ្ទុកពោតច្រើនជាង២៦.០០០ តោន ត្រូវបានគេរំពឹងថានឹងផ្ទុកពោតចំនួន១.៥០០ តោននៅនៅទួគី ហើយបន្តទៅកាន់ប្រទេសអេហ្ស៊ីបជាមួយ នឹងបន្ទុកដែលនៅសល់។
លោក ខាដឺ សូយឺ នាយកទីភ្នាក់ងារនៃភ្នាក់ងារដឹក ជញ្ជូន ថូរ៉ូស ដែលមានមូល ដ្ឋាននៅទីក្រុង មេីសុីន បានប្រាប់រ៉យទ័រថា ១.៥០០ តោននឹងត្រូវដឹកជញ្ជូនចែកចាយនៅ មេីសុីនហើយនៅសល់នឹងទៅប្រទេសអេហ្ស៊ីប។ លោកបានបន្ថែមថា ថូរ៉ូស នឹងគ្រប់គ្រងតែការចត និងការដឹកជញ្ជូននៅទួរគី តែមិនចូលរួមក្នុងការធ្វើដំណើររបស់កប៉ាល់ទៅកាន់ប្រទេសអេហ្ស៊ីបនោះទេ៕
ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ







