រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា មានពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន ២៣នាក់បានស្លាប់ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩។ អាជ្ញាធរ បានចាត់ទុកការផ្សព្វផ្សាយពីករណីនេះ ថា ជាចេតនាប្រឌិតព័ត៌មាន ដើម្បីបំផុសឲ្យមានភាពវឹកវរក្នុងសង្គម និងអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការលើក្រុមជននោះផងដែរ។
ដើម្បីបញ្ជាក់ការពិតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះថា តាមពិតដោយមានការសង្ស័យលើប្រជាពលរដ្ឋចំនួន ២៣នាក់ ហើយបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ គឺលទ្ធផលមាន ១នាក់វិជ្ជមានដែលកំពុងទទួលការព្យាបាល និង២២នាក់អវិជ្ជមាន តែគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ៕
នៅប៉ោយប៉ែត គ្មានអ្នកស្លាប់ដោយសារ វីរុសកូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា មានពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន ២៣នាក់បានស្លាប់ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩។ អាជ្ញាធរ បានចាត់ទុកការផ្សព្វផ្សាយពីករណីនេះ ថា ជាចេតនាប្រឌិតព័ត៌មាន ដើម្បីបំផុសឲ្យមានភាពវឹកវរក្នុងសង្គម និងអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការលើក្រុមជននោះផងដែរ។ដើម្បីបញ្ជាក់ការពិតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះថា តាមពិតដោយមានការសង្ស័យលើប្រជាពលរដ្ឋចំនួន ២៣នាក់ ហើយបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ គឺលទ្ធផលមាន ១នាក់វិជ្ជមានដែលកំពុងទទួលការព្យាបាល និង២២នាក់អវិជ្ជមាន តែគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ៕ ដោយ ៖ ណុប រក្សាសូមស្ដាប់ការបញ្ជាក់ផ្ទាល់របស់ឯកឧត្តមអុំ រាត្រី
Posted by SEATV News 24 Hours on Sunday, 29 March 2020





