កាណាដា ៖ បុរសពីរនាក់ បំផ្ទុះគ្រាប់បែក នៅក្នុងភោជនីយដ្ឋាន នៅប្រទេសកាណាដា បណ្តាលអោយមនុស្ស 15 នាក់ រងរបួស។
ក្រុមអាជ្ញាធរបាននិយាយថា បុរសមិនស្គាល់អត្តសញ្ញាណពីរនាក់ បានដើរចូលភោជនីយដ្ឋានមួយកន្លែង នៅទីក្រុង មីស៊ីស៊ូហ្កា Mississauga ប្រទេសកាណាដា និងបានបង្កប់គ្រាប់បែកកំណត់ពេលផ្ទុះ បណ្តាលឱ្យមនុស្សជាច្រើននាក់រង របួស ហើយអ្នកបំផ្ទុះបានគេចខ្លួនបាត់។
ការផ្ទុះនេះ បានកើតឡើងនៅភោជនីយដ្ឋាន បុមបាយប៊ែល ដែលក្រុមគ្រូពេទ្យបានបញ្ជាក់ថាថា យ៉ាងណាស់មនុស្ស 15 នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដែលក្នុងនោះមនុស្ស 3 នាក់ រងរបួសធ្ងន់ធ្ងរ។
ប៉ូលីសប្រចាំតំបន់ បាននិយាយនៅក្នុងសារព័ត៌មានមួយថា ជនសង្ស័យទាំងពីរនាក់ បានចូលទៅក្នុងភោជនីយដ្ឋានកើត ហេតុ និងបានកំណត់ពេលបំផ្ទុះគ្រឿងផ្ទុះ បន្ទាប់មកបុរស ទាំងពីរនាក់នោះបានភៀសខ្លួនចេញពីកន្លែងកើតហេតុ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាការចេញមុខអះអាងទទួលខុសត្រូវភ្លាមៗ បន្ទាប់ពីការវាយប្រហារនេះ នោះទេ។








