ខេត្តស្វាយរៀង ៖ មានការភ្ញាក់់ដល់ប្រជាពលរដ្ឋអ្នកដំណើរខៈណៈប្រទេះឃើញបុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សារាត្រី។
មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវចោមរោមមើលយ៉ាងច្រើនខៈណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សារាត្រី សង្ស័យជាឃាដកម្ម ទើបរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ប៉ុន្តែបន្ទាប់ពីពិនិត្យរួច បុរសនោះខ្យល់គរ។
ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ ល្ងាច នៅចំនុចផ្លូវចូលផ្សាររាត្រីថ្មី ដែលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បាន អោយដឹងថារហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ព្រឹក នេះនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយខណៈ សាកសពមាន អាយុប្រហែល ៦០ឆ្នាំ ពាក់អាវយឹតពណ៏ខៀវដៃខ្លីនិងខោខៀវជើងវែង។
តាមអ្នកភូមិបានអោយដឹងថា បុរសខាងលើគឺជាមនុស្សគរ ខណៈដើរសុំទានគេជាប្រចាំនៅក្រុងបាវិត ដោយអ្នកលក់ដូរខ្លះ គេអាណិតបានអោយម្ហូបបាយសម្លរបន្តិចបន្តួចគ្រាន់រស់ចំអែតក្រពះ។ ប្រភពបន្តថា នៅពេលកើតហេតុ ស្រាប់តែ អ្នកលក់ដូរ បានប្រទះឃើញដេកស្លាប់ផ្លូវចូលផ្សាររាត្រីសង្ស័យខ្យល់គរទើបរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យ ភ្លាមៗ។ បន្ទាប់ពីពិនិត្យសពរួចទើបដឹងថាស្លាប់ដោយមានជម្ងឺខ្យល់គ មិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកមកបញ្ចុះនៅជិតបរិវេណវត្តតាពៅ ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារមក ទទួលយក ។ (បើសិនជាសាច់ញាតិបានឃើញពត៌មាននេះសូមទាក់ទងមកសមត្ថកិច្ចក្រុងបាវិតតាមរយៈលេខទូរស័ព្ច(0977780086) ។ ព្រហ្ម សាវ៉េត








