Al Jazeera៖ ប្រទេសកូរ៉េខាងត្បូងបានចូលរួមប្រជែងការបាញ់បង្ហោះគោចរ ទៅកាន់ឋានព្រះច័ន្ទជាមួយនឹ ងការបាញ់បង្ហោះគោចរតាមច័ន្ទគតិដំបូងរបស់ខ្លួនដោយក្រុមហ៊ុនអវកាស SpaceX (ស្ពេសអិច) របស់ Elon Musk ។ លោក (លី សាង រីយ៉ាល់) Lee Sang-ryool ប្រធានវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ បាននិយាយនៅក្នុងវីដេអូ ដែលបង្ហាញមុនការបាញ់បង្ហោះនេះថានេះគឺជាព្រឹត្តិ ការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃការរុករកអវកាសរបស់កូរ៉េ។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលមួយឆ្នាំ (ដានូរី) Danuri នឹងប្រើប្រាស់ឧបករណ៍ចំនួនប្រាំមួយផ្សេងគ្នា ដើម្បីធ្វើការស្រាវជ្រាវ រួមទាំងការស៊ើបអង្កេតលើផ្ទៃព្រះច័ន្ទដើម្បីកំណត់ទីតាំងចុះចតសក្តានុពលសម្រាប់បេសកកម្មនាពេលអនាគត។គោចរតាមច័ន្ទគតិនឹងចាក់ផ្សាយបទចម្រៀង (ឌីណាមីត)Dynamite របស់ BTS ដើម្បីសាកល្បងបណ្តាញ។ ការបាញ់បង្ហោះនេះធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូងពន្លឿនកម្មវិធីអវកាសរបស់ខ្លួន ដោយស្វែងរកការបញ្ជូនយានទៅឋានព្រះច័ន្ទនៅឆ្នាំ 2030 និងចូលរួមជាមួយប្រទេសចំនួន ៩ ដែលធ្វើការលើគម្រោង. (អាតមីស) Artemis សំដៅទៅកាន់បេសកកម្មចុះចតតាមច័ន្ទគតិនៅឆ្នាំ 2024។
មន្ត្រីម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េបានប្រាប់ AFP ថា “ប្រសិនបើបេសកកម្មនេះទទួលបានជោគជ័យ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសទីប្រាំពីរនៅក្នុងពិភពលោកដែលបានចាប់ផ្តើមការស៊ើបអង្កេតគ្មានមនុស្សបើកទៅកាន់ឋានព្រះច័ន្ទ” ។
ប្រែសម្រួលដោយ: ជ ង៉ា






