រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Hasan Mahmud បានអំពាវនាវឱ្យសហគមន៍អន្តរជាតិកុំអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធ។លោកបានជំរុញឱ្យប្រើប្រាស់ AI ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការរុករកលំហរ ការប្រែ ប្រួលអាកាសធាតុ និងការបង្កើតការងារ។ រដ្ឋមន្ត្រីការបរទេសក៏បានស្នើឱ្យកំណត់បទដ្ឋានសកល ដើម្បីគ្រប់គ្រងប្រព័ន្ធអាវុធស្វយ័តឱ្យមានប្រសិទ្ធភាព។ រដ្ឋមន្ត្រីការ បរទេសក៏បានអំពាវនាវឲ្យគ្រប់គ្នាដកខ្លួនចេញដោយអាវុធថ្មី រួមទាំងអាវុធស្វយ័ត ដើម្បីប្រយោជន៍មនុស្ស ជាតិ។ ដោយគូសបញ្ជាក់ពីស្ថានភាពមិនច្បាស់លាស់នៅហ្គាហ្សា លោក Hasan ក៏បានព្រមានសហគមន៍អន្តរជាតិកុំឲ្យបើកមុខថ្មីនៃជម្លោះ និងភាពតានតឹង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច