(ខេត្តសឹ្ទងត្រែងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រថយន្តម៉ាកហាយឡែនឌ័រ ដឹកឈើមួយគ្រឿងបានរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបររង គ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត នៅស្រុកចិត្របុរី ខេត្តក្រចេះ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ខេត្តស្ទឹងត្រែង-ខេត្ត ក្រចេះ ចន្លោះបង្គោលលេខ៣៤១-៣៤២ នៃចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ ជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-1408 បើកបរក្នុងទិសដៅពីជើងទៅត្បូង« ចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ » ។
ភរិយាសពជនរងគ្រោះ បានឲ្យដឹងថា ម្ចាស់រថយន្តនេះឈ្មោះ ធី កាប៉ូ។
ប្ដីគាត់ជាអ្នកបើកឡានស៊ីឈ្នួលដឹកឈើឲ្យឈ្មោះ ធី កាប៉ូនេះ។ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា ម្ចាស់រថយន្តជាជើងខ្លាំងក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ ហើយក៏មិនងាយសមត្ថកិច្ចណាចាប់បាននោះទេ ។
ជនរងគ្រោះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីងងុយដេក ទើបបើករថយន្តរេចង្កូតធ្លាក់ផ្លូវ បង្ករការគ្រោះថ្នាក់ដោយខ្លួនឯង ស្លាប់យ៉ាងអណោចអធមបែបនេះ។ ជនរងគ្រោះឈ្មោះ ម៉ាន់ កុយ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ៕
ដោយ៖ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
ប្រពន្ធជនរងគ្រោះទម្លាយរឿងអាថ៌កំបាំងពីប្តីគាត់ថាបើកឡានដឹកឈើឲ្យឈ្មោះ ធី កាប៉ូ ទើបបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់បែបនេះ(ខេត្តសឹ្ទងត្រែងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រថយន្តម៉ាកហាយឡែនឌ័រ ដឹកឈើមួយគ្រឿងបានរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបររង គ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត នៅស្រុកចិត្របុរី ខេត្តក្រចេះ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ខេត្តស្ទឹងត្រែង-ខេត្ត ក្រចេះ ចន្លោះបង្គោលលេខ៣៤១-៣៤២ នៃចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ ជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-1408 បើកបរក្នុងទិសដៅពីជើងទៅត្បូង« ចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ » ។ភរិយាសពជនរងគ្រោះ បានឲ្យដឹងថា ម្ចាស់រថយន្តនេះឈ្មោះ ធី កាប៉ូ។ប្ដីគាត់ជាអ្នកបើកឡានស៊ីឈ្នួលដឹកឈើឲ្យឈ្មោះ ធី កាប៉ូនេះ។ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា ម្ចាស់រថយន្តជាជើងខ្លាំងក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ ហើយក៏មិនងាយសមត្ថកិច្ចណាចាប់បាននោះទេ ។ជនរងគ្រោះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីងងុយដេក ទើបបើករថយន្តរេចង្កូតធ្លាក់ផ្លូវ បង្ករការគ្រោះថ្នាក់ដោយខ្លួនឯង ស្លាប់យ៉ាងអណោចអធមបែបនេះ។ ជនរងគ្រោះឈ្មោះ ម៉ាន់ កុយ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ៕ ដោយ៖ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Tuesday, 11 August 2020





