រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើងចំនួន១៩២ ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។

ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយ សារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន សម្រេចផ្តល់២ ដុល្លារបន្ថែមទៀតលើតួលេខ១៩០ ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយន ភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ ដុល្លារ សម្រាប់ឆ្នាំ២០២១៕






