ប្រេស៊ីល÷ ព្រៃទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោក អាម៉ាហ្សូន នៅប្រេស៊ីល ត្រូវបានភ្លើងឆេះព្រៃ កើនឡើងលើសឆ្នាំ២០២១។
យោងតាមទីភ្នាក់ងារអវកាសប្រេស៊ីល INPE បានឱ្យដឹងថា ការត្រួតពិនិត្យផ្កាយ រណបបានរកឃើញភ្លើងចំនួន៧៥,៥៩២ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែកញ្ញា ខ្ពស់ជាងចំនួន ៧៥,០៩០ ដែលបានរកឃើញកាលពីឆ្នាំមុន។
ការកាប់បំផ្លាញព្រៃឈើ នៅតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល កាលពីខែមុន មានចំនួនជិតទ្វេដង បើធៀបនឹងខែសីហា ឆ្នាំ ២០២១ ដែលមានទំហំ១,៦៦១ គីឡូ ម៉ែត្រការ៉េ។
ចាប់តាំងពីរដូវកាលភ្លើងឆេះ បានចាប់ផ្តើមយ៉ាងធ្ងន់ធ្ងរនៅក្នុងខែសីហា ជាមួយនឹងការមកដល់នៃអាកាសធាតុស្ងួត ចំនួននៃអគ្គីភ័យបានកើនឡើងជាបន្តបន្ទាប់។
អ្នកជំនាញនិយាយថា ភ្លើងឆេះ Amazon ភាគច្រើនបណ្តាលមកពីកសិករខុសច្បាប់ អ្នកចិញ្ចឹមសត្វ ការឈូសឆាយដី និងដុតដើមឈើ៕
បកប្រែដោយ រម៉ាម វ៉ុង






