រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា មកដល់ពេលនេះ មានពលករមកពីថៃ មានជាង៩ម៉ឺននាក់ មិនទាន់មាននរណាម្នាក់ មានជំងឺកូវីដ១៩ទេ តែមានករណីសង្ស័យមួយចំនួនតូច ដែលកំពុងស្ថិតនៅក្រោមការតាមដាន។ អាជ្ញាធរកំពុងធ្វើការនេះយ៉ាងយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។