ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក កាលពីម្សិលម៉ិញ បាននិមន្ដចុះ ទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុងបរិវេណក្រុងអង្គធំដេីម្បីពិនិត្យនូវការរៀបចំសាងសង់ខឿនជុំវិញព្រះវិហារ និងសំណង់មួយចំនួនទៀតដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម បានសូមឲ្យវត្តទេពប្រណម ផ្អាកការសាងសង់ទាំងនោះសិន ព្រោះការសាង សង់នេះអាចធ្វេីឱ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ដោយរង់ចាំក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងវាយតម្លៃជាមុ នសិន។
ព្រះអង្គមានថេរដីកាថា គ្រប់វត្តអារាមទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ការពារឧទ្យានអង្គរ សូមកុំធ្វេីការសា ងសង់នូវអ្វីៗទាំងអស់ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ព្រោះធ្វេីឱ្យប៉ះពាល់ដល់គុណតម្លៃនៃសម្បត្តិបេតិកភណ្ឌ ដែលជាមរតករបស់ជាតិយេីង ដែលយេីងទាំង អស់គ្នាត្រូវការពារ៕






