ហ្វីលីពីន៖ ទាហាន៣នាក់ និងក្រុមឧទ្ទាមយ៉ាងតិច៤នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពហ្វីលីពីន និងសមាជិកនៃរណសិរ្សរំដោះអ៊ីស្លាមម៉ារ៉ូ (Moro) នៅក្នុងខេត្តកោះ បាស៊ីឡាន (Basilan )។
យ៉ាងហោចណាស់ទាហាន ១៣នាក់ និងក្រុមឧទ្ទាមមិនស្គាល់ចំនួន ក៏ត្រូវបានរងរបួសផងដែរនៅក្នុងការប្រយុទ្ធគ្នា ដែលអាចគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៤ ។
ឧត្តមសេនីយទោ ដូនីងហ្គូ ហ្គបវេ (Domingo Gobway) មេបញ្ជាការនៃកងកម្លាំងរួមនៃកងទ័ពហ្វីលីពីនបាស៊ីឡាន បាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើងនៅថ្ងៃអង្គារ ថ្ងៃពុធនិងម្តងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ជុំវិញទីប្រជុំជន អ៊ុងកាយ៉ា ពូកាន (Ungkaya Pukan )ដែលស្ថិតនៅចម្ងាយប្រហែល 1,390 គីឡូម៉ែត្រl ភាគខាងត្បូងនៃរដ្ឋធានីម៉ានីលនៅពេលដែលក្រុមអ្នកប្រយុទ្ធជួរមុខដែលជាក្រុមឧទ្ទាមដ៏ធំបំផុតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ភាគច្រើនជារ៉ូម៉ាំងកាតូលិក បានវាយប្រហារលើទាហានរដ្ឋាភិបាល។
គួរបញ្ជាក់ថា ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៤ ដែលបានបន្ធូរបន្ថយការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម និងការប្រយុទ្ធគ្នាយ៉ាងទូលំទូលាយជាច្រើនឆ្នាំរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅ Basilan ដែលសម្បូរដោយអាវុធ កងទ័ពឯកជន ការបង្ក្រាបភាពក្រីក្រនិងអំពើហិង្សាជាប្រវត្តិសាស្ត្រដ៏យូរអង្វែងបានបង្កើតការលាយឡំដ៏រញ៉េរញ៉ៃនិងភាពវឹកវរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






