ព្យុះប៉ូលី ដែលបក់បោកក្នុងល្បឿន១៤៦គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យដួលរលំដើមឈើ និងបង្ខំឱ្យលុបចោលជើងហោះហើរចំនួន៤០០ ពីអាកាសយានដ្ឋាន ស៊ីប៊ូល របស់ទីក្រុង អ៊េមស្តើដាម ជាមជ្ឈមណ្ឌលមមាញឹកបំផុតមួយរបស់អឺរ៉ុប។
ក្រុមអ្នកឧតុនិយម បាននិយាយថា ព្យុះនេះគឺខ្លាំងបំផុតក្នុងកំណត់ត្រា ដែលបានវាយលុកប្រទេសហូឡង់ ក្នុងរដូវក្តៅ។ អាជ្ញាធរបានចេញការព្រមានដ៏កម្រ ពណ៌ក្រហម”ទៅដល់ប្រជាជនរាប់លាននាក់ នៅក្នុងប្រទេសឲ្យស្នាក់នៅក្នុងផ្ទះ។
ស្ត្រីអាយុ៥១ឆ្នាំម្នាក់ បានស្លាប់នៅពេលដើមឈើរលំសង្កត់លើរថយន្តរបស់នាងនៅក្នុងទីក្រុងហាឡឹម នៃប្រទេសហូឡង់ ខណៈដែលស្ត្រីអាយុ៦៤ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានដើមឈើរលំនៅក្នុងទីក្រុង រីដ របស់អាល្លឺម៉ង់ នៅជិតព្រំដែនប្រទេសហូឡង់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុ ក៏បាននិយាយថា បុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅទីក្រុង អ៊េមស្ទើដាម ដោយម្នាក់ត្រូវដើមឈើរលំសង្កត់លើរថយន្តរបស់គាត់ ខណៈដែលម្នាក់ ទៀតត្រូវបានគេជឿថាត្រូវបានវាយប្រហារដោយខ្សែភ្លើងធ្លាក់ចុះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






