ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាង ហោចណាស់មនុស្ស ៥នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកចូលមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង កាលពីព្រឹកថ្ងៃពុធនៅទីក្រុង ឡាវ៉ាលភាគខាងជើងនៃទីក្រុង ម៉ុងត្រេអាល់ ប្រទេសកាណាដា ។
សេចក្តីរាយការណ៍បាននិយាយថា ជនរងគ្រោះ៣នាក់ និងកុមារយ៉ាងតិចម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យ ដែលពួកគេមានរបួសធ្ងន់ហេីយស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ។
បើតាមសេចក្តីរាយការណ៍ អ្នកបើកបររថយន្តក្រុងត្រូវបានចាប់ខ្លួន។
ចំពោះមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍នេះនៅមិនទាន់ដឹងនៅ ឡើយទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






