យ៉ាងហោចណាស់មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារមួយនៅក្នុងទីប្រជុំជន លីស៊ីឆាន់ ក្នុងតំបន់លូហាន់ ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់ប្រធានក្នុងតំបន់ បានចាត់តាំងនៅម៉ូស្គូបាននិយាយកាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ប្រធាននៃសាធារណៈរដ្ឋប្រជាមានិត លូហាន់ បាននិយាយថា សេវាសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន ១០ នាក់ពីក្រោមគំនរបាក់បែក បន្ទាប់ពីអ្វីដែលគាត់បាននិយាយថា គឺជាការវាយប្រហាររបស់អ៊ុយក្រែន ទៅលើអគារមួយកន្លែងសម្រាប់ហាងនំប៉័ងកាលពីថ្ងៃសៅរ៍។
លោក ផាសាច់ឈ្នីក បាននិយាយថាថ្ងៃអាទិត្យត្រូវបានប្រកាសជាថ្ងៃនៃការកាន់ទុក្ខនៅក្នុងសាធារណរដ្ឋប្រជាមា និតលូហាន់ សម្រាប់ជនរងគ្រោះនៃការវាយប្រហារទាំងនោះ។ ចំណែកឯក្រសួងការពារជាតិអ៊ុយក្រែន មិនបានធ្វើសេចក្ដីអត្ថាធិប្បាយអ្វីលើឧប្បត្តិហេតុនេះទេ។
អ៊ុយក្រែនបាននឹងកំពុងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើរុស្ស៊ី និងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈដែលទឹកដីរបស់ខ្លួនក៏ត្រូវបានវាយលុក។
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






