(ខេត្តឧត្តរមានជ័យ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមាន ជ័យ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅតាមបណ្តាម៉ាត ហាងលក់ ឪសថស្ថាន និងទីតាំងលក់នានា ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ស្ថិតក្នុងលេខកូជផ្សេង ចំនួនសរុប៥ កំប៉ុង ម្សៅទឹកដោះ គោម៉ាកផ្សេងៗ មិនមានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ចំនួន ៣០៣ កំប៉ុង។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុអោយបញ្ឈប់ការដាក់តាំងលក់បណ្ដោះ អាសន្ន។ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេង ទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រម ទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះ មុខច្បាប់ថែមទៀត៕






