(ខេត្តព្រះវិហារ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យ សែន បានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-07 02 នៅចំណុចនិយាមកា (528210-1509464) ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដឹកឈើអារប្រភេទលេខ១ (ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២ (ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់មានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម លុះមកដល់ចំណុចនិយាមកា (528210-1509464) សមត្ថកិច្ចសង្ស័យបានឃាត់រថយន្តនេះត្រួតពិនិត្យឃើញថាសុទ្ធតែឈើថ្មីនិងដាក់ឈើចាស់បំភាន់ភ្នែក
សមត្ថកិច្ច ។
ម្ចាស់រថយន្តបានបញ្ជាក់ថា លោកមានលិខិតអនុញ្ញាតិពីលោក ចាន់ លី អភិបាលរងស្រុកឆែប អោយដឹកឈើផ្ទះចាស់យកទៅធ្វើផ្ទះ។
ចំពោះវត្ថុតាងដែលជំនាញចាប់បាន នោះត្រូវបានជំនាញអូសយកទៅរក្សាទុនៅខណ្ខ័រដ្ឋបាលព្រៃឈើស្រុកជ័យសែន ចាត់ការតាមនិតិវិធីច្បាប់ជំនាញព្រៃឈើ។
ដោយ៖សួនពិសិដ្ឋ(កែសម្រួលដោយ៖មណ្ឌល កែវ)
ផ្នែករដ្ឋបាលព្រៃឈើឆែប,ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជ័យសែនបង្ក្របឡានដឹកឈើបន្លំភ្នែកសមត្ថកិច្ច(ខេត្តព្រះវិហារ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យ សែន បានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-07 02 នៅចំណុចនិយាមកា (528210-1509464) ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដឹកឈើអារប្រភេទលេខ១ (ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២ (ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់មានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម លុះមកដល់ចំណុចនិយាមកា (528210-1509464) សមត្ថកិច្ចសង្ស័យបានឃាត់រថយន្តនេះត្រួតពិនិត្យឃើញថាសុទ្ធតែឈើថ្មីនិងដាក់ឈើចាស់បំភាន់ភ្នែកសមត្ថកិច្ច ។ ម្ចាស់រថយន្តបានបញ្ជាក់ថា លោកមានលិខិតអនុញ្ញាតិពីលោក ចាន់ លី អភិបាលរងស្រុកឆែប អោយដឹកឈើផ្ទះចាស់យកទៅធ្វើផ្ទះ។ចំពោះវត្ថុតាងដែលជំនាញចាប់បាន នោះត្រូវបានជំនាញអូសយកទៅរក្សាទុនៅខណ្ខ័រដ្ឋបាលព្រៃឈើស្រុកជ័យសែន ចាត់ការតាមនិតិវិធីច្បាប់ជំនាញព្រៃឈើ។ដោយ៖សួនពិសិដ្ឋ(កែសម្រួលដោយ៖មណ្ឌល កែវ)
Posted by SEATV News 24 Hours on Monday, 13 July 2020





