កងរាជអាវុធហត្ថបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទ នេសាទ នៅចំណុចសេះស្លាប់ ក្នុងឃុំឆ្នុកទ្រូ
(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចចម្រុះរួមមានមន្ត្រីសង្កាត់រដ្ឋបាលជលផល បរិបូណ៌ មន្ត្រីកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិសេះស្លាប់ ស្រុកបរិបូរណ៌ ខណៈដែលបទល្មើសទាំងនេះ នៅតែបន្តសកម្មភាព ក្នុងរដូវបិទនេសាទ ។
លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានឱ្យដឹងថា៖ ដោយទទួលបានការណែនាំពីនាយខណ្ ឌ័រដ្ឋបាលជលផល ក៏ដូចជាមន្ទីរកសិកម្មខេត្ត ស្តីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទ នេះ សមត្ថកិច្ចចម្រុះរួមមាន កងរាជអាវុធហត្ថ មន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ។
ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំង សរុប៨នាក់ និងកាណូតបាឡាស្មាច់៤គ្រឿង ។
ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបាន របាំងស្បៃមុងចំនួន ៨ កន្លែង ប្រវែងសរុប ៣៥០ ម៉ែត្រ លបលូ ស្បៃមុង ចំនួន៨ មាត់ បង្គោលចំនួន ១៨០ ដើម និងចាក់លែងកូនត្រីចម្រុះក្នុងដែននេសាទ វិញចំនួន ២០ គីឡូក្រាម ។
នាយសង្កាត់រដ្ឋបាលជលផល បរិបូណ៌រូបនោះបានបញ្ជាក់ ថា៖ បទល្មើសនេសាទដែលបង្ក្រាបនេះ មានទ្រង់ទ្រាយតូចតាច ដែលដាក់ទឹករាក់ៗ ដើម្បីដណ្តើមយកទីតាំង នៅពេលទឹកឡើង មកដល់ រួមផ្សំដល់ពេលរដូវបើកនេសាទមកដល់ផង ពួកគេបាន ទីតាំងនោះប្រព្រឹត្តបទល្មើសតែម្តង ៕
ដោយ៖ពៅ សុខហ៊ាន
(កែសម្រួលដោយ មណ្ឌល កែវ)





