(ខេត្តកំពត,ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០)៖រថយន្តសណ្ដោងដឹកធ្យូងថ្មមួយ គ្រឿងត្រូវបានក្រឡាប់ជាប់នៅនិងផ្ទះអ្នកស្រុកមួយគ្រួសារប៉ុន្តែវាជាការសំណាងល្អមិនមានអ្នកស្រុកណាបានបាត់បង់ជីវិតមានតែអ្នកបើកបររថយន្ដម្នាក់ដែលគេសង្ស័យថាស្លាប់ពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។
ហេតុការគួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១០ខែកញ្ញា២០២០ នៅលើកំណាត់ផ្លូវលេខ៣៣ត្រង់ចំណុចភូមិ ដើមចារឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។
លោកសេងរតនាអធិការរងទទួលផែនសណ្ដាប់ធ្នាប់និងចរាចរណ៍បាននិយាយប្រាប់ឲ្យដឹងថារថយន្តទំនើបផលិតនៅសហរដ្ឋអាមេរិកនេះបានដឹក ធ្យូងថ្មតាមបណ្ដោយផ្លូវលេខ៣៣ក្នុងទិសដៅពីលិចទៅកើតតែមកដល់ចំណុចផ្លូវកោងនោះស្រាប់តែរថយន្ត ដឹកធ្យូងថ្មនេះបានក្រឡាប់តែម្ដង។
លោកសេងរតនាអះអាងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំណែកអ្នកបើកបររងគ្រោះធ្ងន់អាចនិងបាត់បង់ជីវិត។
ប៉ុន្តែខាងនគរបាលមិនទាន់ស្គាល់អត្តញ្ញាណទៅឡើយ។
លោកសេងរតនាអធិការងនគរបាលស្រុកបាននិយាយថាការសង្ស័យដំបូងគ្រោះថ្នាក់ក្រឡាប់រថយន្តនេះមកពីអ្នកបើកបរងងុយដេកទើបបណ្ដាលអោយជួបហេតុការអាក្រកបែបនេះ៕
ដោយ៖កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
រថយន្តសណ្ដោងដឹកធ្យូងថ្មក្រឡាប់ អ្នកបើកបរអាចនឹងបាត់បង់ជីវិតរថយន្តសណ្ដោងដឹកធ្យូងថ្មក្រឡាប់ អ្នកបើកបរអាចនឹងបាត់បង់ជីវិត(ខេត្តកំពត,ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០)៖រថយន្តសណ្ដោងដឹកធ្យូងថ្មមួយ គ្រឿងត្រូវបានក្រឡាប់ជាប់នៅនិងផ្ទះអ្នកស្រុកមួយគ្រួសារប៉ុន្តែវាជាការសំណាងល្អមិនមានអ្នកស្រុកណាបានបាត់បង់ជីវិតមានតែអ្នកបើកបររថយន្ដម្នាក់ដែលគេសង្ស័យថាស្លាប់ពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។ហេតុការគួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១០ខែកញ្ញា២០២០ នៅលើកំណាត់ផ្លូវលេខ៣៣ត្រង់ចំណុចភូមិ ដើមចារឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។លោកសេងរតនាអធិការរងទទួលផែនសណ្ដាប់ធ្នាប់និងចរាចរណ៍បាននិយាយប្រាប់ឲ្យដឹងថារថយន្តទំនើបផលិតនៅសហរដ្ឋអាមេរិកនេះបានដឹក ធ្យូងថ្មតាមបណ្ដោយផ្លូវលេខ៣៣ក្នុងទិសដៅពីលិចទៅកើតតែមកដល់ចំណុចផ្លូវកោងនោះស្រាប់តែរថយន្ត ដឹកធ្យូងថ្មនេះបានក្រឡាប់តែម្ដង។លោកសេងរតនាអះអាងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំណែកអ្នកបើកបររងគ្រោះធ្ងន់អាចនិងបាត់បង់ជីវិត។ប៉ុន្តែខាងនគរបាលមិនទាន់ស្គាល់អត្តញ្ញាណទៅឡើយ។លោកសេងរតនាអធិការងនគរបាលស្រុកបាននិយាយថាការសង្ស័យដំបូងគ្រោះថ្នាក់ក្រឡាប់រថយន្តនេះមកពីអ្នកបើកបរងងុយដេកទើបបណ្ដាលអោយជួបហេតុការអាក្រកបែបនេះ៕ដោយ៖កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 9 September 2020





