ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវនិងម៉ូតូកង់បីបណ្តាលឲ្យរបួសស្រាលម្នាក់។
ឮ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយលែនឌរ័ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-3367បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងនិងជ្រុលទៅបុកចំរ៉ឺម៉កកង់បីចតនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតនិងរបួសស្រាលម្នាក់ផងដែរចំណែករថយន្តបង្ករងការខូចខាតអស់មួយចំហៀងខាងមុខផ្នែកខាងឆ្វេង។
ប្រភពបន្តថា ក្រោយបង្កគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សរបួសនិងខូចខាតសម្បត្តិរដ្ឋរថយន្តបង្កត្រូវបាននគរបាលការិយាល័យចរាចរផ្លូវគោកធ្វើការវាសវែងស្ទូចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយចំណែករ៉ឺម៉កង់បីនិងអ្នករបួសត្រូវម្ចាស់រថយន្តបង្កចេញសងសំណងចំនួន៧០០$ដើម្បីបញ្ចប់រឿង៕
Posted by SEATV News 24 Hours on Thursday, 23 April 2020
Posted by SEATV News 24 Hours on Thursday, 23 April 2020