(ខេត្តស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចប្រើប្រាស់អគារមជ្ឈមណ្ឌលគរុកោ
សល្យភូមិភាគ ខេត្តស្ទឹងត្រែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំនិងព្យាបាលជំងឺកូវីដ១៩។
អភិបាលខេត្ត ស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សង្កត់ធ្ងន់ថា ការសម្រេចយកអគារមជ្ឈ មណ្ឌលគរុកោសល្យនេះមកត្រៀមប្រើប្រាស់សម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យថែទាំ និងព្យាបាលជំងឺកូវីដ១៩ ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ហើយនិងជៀងវាងចម្លងបន្តគ្នា ក្នុងមន្ទីរពេទ្យនង្អែកខេត្តជាយថាហេតុផងដែរ។
ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានបង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំង ជាមួយ ជំងឺកាចសាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការ ឲ្យ រដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណា ដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណាវីរុស ឬ covid-19 ដែលកំពុងកើតមាន ជា សកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ អំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគcovid-19 ឲ្យទាន់ពេលវេលា ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់បានឆ្លងជំងឺ កូវិដ ១៩ នៅឡើយទេ ។
អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចប្រើប្រាស់អគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តស្ទឹងត្រែង ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលជំងឺកូវិដ១៩! (ខេត្តស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចប្រើប្រាស់អគារមជ្ឈមណ្ឌលគរុកោ សល្យភូមិភាគ ខេត្តស្ទឹងត្រែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំនិងព្យាបាលជំងឺកូវីដ១៩។អភិបាលខេត្ត ស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សង្កត់ធ្ងន់ថា ការសម្រេចយកអគារមជ្ឈ មណ្ឌលគរុកោសល្យនេះមកត្រៀមប្រើប្រាស់សម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យថែទាំ និងព្យាបាលជំងឺកូវីដ១៩ ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ហើយនិងជៀងវាងចម្លងបន្តគ្នា ក្នុងមន្ទីរពេទ្យនង្អែកខេត្តជាយថាហេតុផងដែរ។ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានបង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំង ជាមួយ ជំងឺកាចសាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការ ឲ្យ រដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណា ដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីកូរ៉ូណាវីរុស ឬ covid-19 ដែលកំពុងកើតមាន ជា សកល ដោយធ្វើការយកចិត្តទុកដាក់ណែនាំអប់រំប្រជាពលរដ្ឋ អំពីវិធានការនានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគcovid-19 ឲ្យទាន់ពេលវេលា ។សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មិនទាន់មានប្រជាពលរដ្ឋណាម្នាក់បានឆ្លងជំងឺ កូវិដ ១៩ នៅឡើយទេ ។
Posted by SEATV News 24 Hours on Monday, 23 March 2020





