(ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១)៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់អ្នកពាក់ពន្ធ័ទាំងអស់ចូលខ្លួនទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដើម្បីយកសំណាកនិងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃប្រសិនជាសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩។
ការអំពាវនាវនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញថាបងប្អូនប្រជាពលរដ្ឋចំនួន១២នាក់ជាអ្នកខេត្តកំពង់ស្ពឺមានវិជ្ជមានជំងឺកូវីដ-១៩។
ក្រោយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ រដ្ឋបាលខេត្តបានបង្ហាញជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជាប់ពាក់ពន្ធ័និងសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលបានដឹងខ្លួន ហើយរួសរាន់ទៅកាន់មន្ទីរពេទ្យ។អ្នកជំងឺកូវីដ-១៩ដែលរដ្ឋបាលខេត្តធ្វើការប្រកាសជាសាធារណៈទាំង១២នាក់ក្នុងថ្ងៃនេះគឺមានកុមារ២នាក់និង១០នាក់ទៀតជាមនុស្សពេញវ័យនិងមនុស្សចាស់ដែលភាគច្រើនមានមុខរបរជាកម្មកររោងចក្រម៉ាស្ទ័រ&ប្រែងក្នុងស្រុកអង្គស្នួលខេត្ត
កណ្តាល៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






