ខេត្តកំពង់ស្ពឺ ៖ ដើម្បីចូលរូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកជាតិ ក្នុងឆ្នាំ២០១៨នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អោយបានមហោឡារិក ស្របទៅតាមប្រពៃណីជាតិ និងសភាពការណ៍ សេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រទេសជាតិផងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំអោយមានការប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត ដើម្បីបើកឱកាសអោយប្រជាពលរដ្ឋយើងចូលរួមកំសាន្ត សប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ដោយមានការបាញ់កាំជ្រួច និងសម្ដែងសិល្បៈគ្រប់ទាំង ០២ថ្ងៃផងដែល ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត និងខេត្តជិតខាង កុំភ្លេចចូលរួមកំសាន្តអោយបានច្រើនកុះករផងដែរ ដើម្បីអោយពិធីនេះប្រព្រឹត្តទៅអោយមានភាពសប្បាយរីករាយ៕ អ៊ុ ណូន