ពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំ របស់លោក វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តធ្វើឡើងនៅវិមានក្រឹមឡាំង ហើយនាថ្ងៃអង្គារទី ៧ ខែឧសភា។អ្នកនយោបាយចាស់វស្សាអាយុ៧១ឆ្នាំរូបនេះ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី កាលពីដើមឆ្នាំ២០២៤ ជាមួយសំឡេងគាំទ្រ ៨៧.២៨% ហើយការឡើងកាន់អំណាចអាណត្តិថ្មីនេះ គឺពិធីនេះមិនមានធ្វីប្រែប្រួលឡើង ចាប់តាំងពីឆ្នាំ១៩៩៦មក នៅពេលគេប្រើដូចគ្នានេះ ដើម្បីបើកទំព័រអាណត្តិទីពីររបស់លោក Boris Yeltsin។ ចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន មិនមើលឃើញសញ្ញាបញ្ចប់ ចំណែកឯពិភពលោក ក៏កំពុងតែញាំញីដោយជម្លោះភូមិសាស្រ្តនយោបាយជាច្រើនផងដែរ។
ទោះបីជាយ៉ងណាក៏ដោយ លើកនេះ លោកពូទីន ទំនងជានឹងប្រើប្រាស់រថយន្តប្រធានាធិបតី Aurus Senat ជំនាន់ថ្មី ខុសពីព្រឹត្តិការណ៍មុនៗ។ ពិធីនេះមានការចូលរួមពីតំណាងសភាសហព័ន្ធ ចៅ ក្រមនៃតុលាការធម្មនុញ្ញរុស្ស៊ី សមាជិករដ្ឋាភិបាល និងគណៈ កម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ព្រមទាំងអ្នកវិទ្យាសាស្ត្រឆ្នើម សិល្បករ អត្តពលិកល្បីៗ និងភ្ញៀវបរទេសផងដែរ។ នៅថ្ងៃដដែលនេះ រដ្ឋាភិបាលរុស្ស៊ីចាស់ ក៏នឹងត្រូវលាលែងពីតំណែងផងដែរ ហើយបង្កើតរដ្ឋាភិបាលថ្មី៕






