ប្រស៊ីល៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ នៅរដ្ឋឯភាគខាងត្បូងនៃប្រទេសប្រេស៉ីល បានកើនឡើងដល់ចំនួន ៧៨នាក់ហើយ ខណៈដែលមនុស្សជាង ១១៥,០០០នាក់ត្រូវផ្លាស់ទីលំនៅ។ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ចុះទៅដល់រដ្ឋ Rio Grande do Sul ដើម្បីរកមធ្យោបាយសង្រ្គោះ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាមួយអាជ្ញាធរក្នុងតំបន់។ លោក Fabiano Saldanha អភិបាលក្រុង Porto Alegre បានប្រើទូក ម៉ូតូទឹក និងហែលទឹកផងនោះ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលកំពុងបន្ត។ ទឹកជំនន់ពីព្យុះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានប៉ះពាល់ដល់ជាង ២ភាគ ៣នៃទីក្រុងប្រហែល ៥០០នៅក្នុងរដ្ឋ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន ដោយបានធ្វើឱ្យមនុស្សជាង ១១៥,០០០នាក់ត្រូវភៀសខ្លួន។ ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងទៀត ខណៈមនុស្ស ១០៥នាក់បន្តបាត់ខ្លួននៅឡើយ៕






