សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ឱ្យពលរដ្ឋត្រូវរួមគ្នាខិតខំការពារសន្តិភាពដើម្បីការពារបូរណ ភាពទឹកដី។ សម្តេចមានប្រសាសន៍ថា មានតែគណបក្ស ប្រជាជនតែមួយគត់ ដែលទៅដល់ គ្រប់ទីកន្លែងពលរដ្ឋជួបការលំបាក។
ថ្លែងក្នុងពិធីចែកពូជស្រូវដល់ពលរដ្ឋនៅបាត់ដំ បងដែលរងគ្រោះដោយទឹកជំនន់ ចំនួន១១ ៥២៨ គ្រួសារ នៅខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា សម័យ នេះជាសម័យសន្តិភាព ដែលមុននេះពោរពេញទៅដោយសង្រ្គាម ប៉ុន្តែឥឡូវនេះពោរពេញទៅដោយ សន្តិភាពកើតមាននៅទូទាំងប្រទេស។
សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋ ត្រូវខិតខំរួមគ្នាការពារសន្តិភាពនេះឱ្យខាងតែបាន ទោះបីដោយតម្លៃណាក៏ដោយ។
ដើម្បីធានាថា មានសន្តិភាព សម្តេចតេជោបានអំពាវនាវដល់ពលរដ្ឋត្រូវតែបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដោយសម្តេចសង្ឃឹមថា ពលរដ្ឋនឹងបោះឆ្នោតឱ្យគណបក្សប្រជាជ នបន្តកាន់អំ ណាចជាបន្តទៀត។
សម្តេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាពរក្សាសន្តិភាពបានសម្រាប់ការពារជីវិតបងប្អូន។
សូមជម្រាបថា នៅគ្រប់វេទិកាសាធារណៈ សម្តេចតេជោ តែងតែអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រឹងរកបានដោយលំបាក ដើម្បីផ្តល់លទ្ធភាព ជូនរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលើកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ដើម្បីសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយកម្ចាត់ មនោគមវិជ្ជាជ្រុលនិយមរបស់ក្រុមក្បត់ជាតិ ដែលបាន ញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិ បាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕






