តាមរយៈការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាបត្រូវបានធ្វើពិធីប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២.០០០ម៉ាស់ជូនដល់រដ្ឋបាលខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង ឯកឧត្តម LIU ZHI JIE ប្រធានការិយា ល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប។

លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គ នាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លង មកអាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាប នាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុននិងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ ២០២៣។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្តែងនូវអំណរ គុណចំពោះ ប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២ គ្រឿង រួមទាំងម៉ាស់ ២២.០០០ ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយខេត្តសៀម រាប និង ខេត្តយូណាន បានចងនូវសម្ព័ន្ធមេត្រីភាពនឹងគ្នាចាប់តាំង ពីឆ្នាំ២០០៦មក ដល់ពេលនេះ បានធ្វើការទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង។
លោកក៏បានលើកឡើងថា ស្របពេលដែលខេត្តសៀមរាប កំពុង ធ្វើការអភិវឌ្ឍន៍ ហើយ ក៏ជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរ ណ៍មួយនេះ ឲ្យកាន់តែស្រស់ ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
សំ វណ្ណា






