(អាល្លឺម៉ង់)៖ កាសែត Russia Today បានចុះផ្សាយព័ត៌មានថា រដ្ឋមន្រ្តីក្រសួងការបរទេសអាឡឺម៉ង់ ហីកូ ម៉ាស បានថ្លែងថាការវិនិយោគលើអង្គការសុខភាពពិភពលោក(WHO) គឺជាការ
វិនិយោគដ៏ល្អបំផុត។
ដោយលោកបានសង្កត់ធ្ងន់ថាការបន្ទោសគ្នាទៅវិញទៅមកនិងការរើសអើងគ្នាជាប្រការគ្មានប្រយោជន៍ឡើយ។
លោករដ្ឋមន្ត្រីបានបន្តថា យើងត្រូវធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩។
ការវិនិយោគដ៏ល្អបំផុតមួយ គឺការពង្រឹងអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO)ដែលត្រូវបានគេដកមូលនិធិសម្រាប់ការផលិត និងចែកចាយការធ្វើតេស្តិ៍និងលើវ៉ាក់សាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់មូលនិធិឱ្យអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់ថាធ្វើការមិនត្រឹមត្រូវក្នុងការគ្រប់គ្រងការរីកសាយនៃវីរុសកូវីដ១៩៕






