រតនគីរី – ប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ក្មេងរងគ្រោះស្លាប់ឈ្មោះ
ហៀក ជីវ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ មុខរបរ សិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ខេត្ត។
+ ម្ចាស់ដំរី : ឈ្មោះខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភ្នំពេញ ។
+ ហ្មដំរី ឈ្មោះប៊ុនរឿង ផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មុខរបរ អ្នកថែទាំដំរី មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនៈគិរី ។ ដំរីឈ្មោះ បុក ម៉ាយ ជាដំរីឈ្មោល មានអាយុ៣២ឆ្នាំ ។
បើយោងតាមសមត្តកិច្ចអោយដឹងថា មិនពេលកើតហេតុ ហ្ម ដំរី ឈ្មោះប៊ុនរឿង ផ្លាល បាននាំជនរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីអោយជនរងគ្រោះយកម៉ូតូមកភូមិវិញ ពេលនោះដំរីក៏បានស្ទុះចាប់បោកជនរងគ្រោះបោកទៅនឹងគល់ឈើ បណ្ដាលអោយរបួសធ្ងន់ធ្ងរហ្មដំរីឃើញដូច្នេះក៏បានលើកជនរងគ្រោះដាក់ម៉ូតូដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យ បង្អែកខេត្តភ្លាមៗ តែគ្រូពេទ្យមិនអាចជួយបាន ដោយសារតែ ក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបន្តថា ហ្មដំរី ខាងលើនេះក្រោយពេលដឹងថាជនរងគ្រោះស្លាប់ បានគេចខ្លួនតែម្តង ។








